ថ្ងៃទី ២៥ ខែមិថុនា តាមម៉ោងក្នុងតំបន់ “ពិព័រណ៍សិល្បៈពិសេសដើម្បីអបអរសាទរខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអ៊ីតាលី” ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងវប្បធម៌អ៊ីតាលី សារមន្ទីរអរិយធម៌មនុស្សជាតិអ៊ីតាលី វិទ្យាស្ថានវិចិត្រសិល្បៈនៅទីក្រុងរ៉ូមអ៊ីតាលី សមាគមបាល់ទាត់អ៊ីតាលី និងរដ្ឋបាលតំបន់ Lazio អ៊ីតាលីបានសម្ពោធជាផ្លូវការនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រអ៊ីតាលី។ ពិព័រណ៍ពិសេសនេះ បានតាំងបង្ហាញពីស្នាដៃដ៏ឆ្នើម ចំនួនជាង ២០០ របស់វិចិត្រករចិន ល្បីៗ និងអ្នកស្នងបេតិកភណ្ឌវប្បធម៌អរូបីចិនជាង ១០០រូប ព្រមទាំងស្នាដៃសិល្បៈរបស់អ៊ីតាលីជាង ១០០ ដែលរក្សាទុកនៅសារមន្ទីរអរិយធម៌មនុស្សជាតិអ៊ីតាលី៕
