រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់ មានភស្តុតាងគ្រប់គ្រាន់នៅពីក្រោយការវាយប្រហារដ៏ភ្ញាក់ផ្អើលលើមូលដ្ឋានទ័ពអាមេរិក នាពេលថ្មីៗនេះ។

លោក Araghchi បានលើកឡើងថា មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា គឺដើរតួនាទីក្នុងការគាំទ្រដល់ប្រទេសអ៊ីស្រាអែល ដោយមិនរង់ចាំបញ្ជាណាមួយពីរដ្ឋាភិបាលនៃរដ្ឋដែលពួកគេតាំងទីនោះទេ ។
លោករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា មូលដ្ឋានទ័ពទាំងអស់នោះនឹងប្រតិបត្តិការភ្លាមៗ បើសម្ព័ន្ធមិត្តណាមួយរបស់ខ្លួនរង់ការគំរាមកំហែង ដោយគ្មានអ្វីទប់ស្កាត់បាននោះទេ។
ប្រទេសអ៊ីរ៉ង់ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ក្នុងទឹកដីកាតា ដែលខ្លួនអះអាងថាជាការសងសឹក និងទប់ស្កាត់ ការគំរាមកំហែង៕

ដោយ៖ ពេជ្រ