FFC៖ U16 យុវជន និងយុវនារីកម្ពុជា ​នឹងចូលរួមការប្រកួតពាន Lion City Cup 2025 នៅសិង្ហបុរី

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម ១៦ឆ្នាំ និងយុវនារីអាយុក្រោម ១៦ឆ្នាំ នឹងចូលរួមការប្រកួតពានរង្វាន់ Lion City Cup 2025 នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

FFC បញ្ជាក់ថា សម្រាប់ការប្រកួតខាងលើក្រុមយុវជនកម្ពុជា អាយុក្រោម ១៦ឆ្នាំ គឺត្រូវជួបក្រុមហុងកុង ហ្វីលីពីន និងសិង្ហបុរី ហើយក្រុមយុវនារីកម្ពុជា ក៏ត្រូវប៉ះក្រុមសិង្ហបុរី ហុងកុង និងក្រុមកូរ៉េខាងត្បូង ៕

Written by 

Related posts

Leave a Comment