ក្រោយទទួលជ័យជម្នះលើក្រុមនារីហ្គាំ គ្រូបង្វឹករបស់ក្រុមនារីកម្ពុជាលោក Conor Nestor បាននិយាយថាជាដំបូងអបអរសម្រាប់ជ័យជម្នះដល់សមាជិកទាំងអស់របស់ក្រុមជម្រើសជាតិនារីកម្ពុជា និងអរគុណដល់អ្នកគាំទ្រដែលបានមកលើកទឹកចិត្តទោះបីមេឃភ្លៀងក៏ដោយ។
សម្រាប់ជ័យជម្នះ ១-០ លើកោះហ្គាំ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ គឺលោកពេញចិត្តខ្លាំងណាស់ ដោយថ្ងៃនេះយើងបង្ហាញទម្រង់លេងបានល្អ ជាមួយទំនុកចិត្ត និងភាពជឿជាក់៕
