នាយកនៃសេវាស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Tulsi Gabbard បានបង្ហោះនៅលើ X ថា ការវាយប្រហារដោយកងទ័ពអាកាសក្រុងវ៉ាស៊ីនតោន លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងធ្វើឲ្យរដ្ឋាភិបាលប្រទេសនេះ ត្រូវចំណាយពេលច្រើនឆ្នាំក្នុងការកសាងឡើងវិញ។

លោកស្រី Gabbard បានបន្ថែមថា ការវាយប្រហារនេះបញ្ជាក់ពីអ្វីដែលប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់និយាយច្រើនដងថា ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវតែបំផ្លាញ ហើយពួកគេនឹងត្រូវចាយពេលយូរឆ្នាំណាស់ ដើម្បីស្ដារឡើងវិញ។ គោលដៅធំបំផុតរបស់អាមេរិក គឺវាយប្រហាររារាំងការឆ្ពោះទៅមុខនៃកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងការចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលជាវត្ថុធាតុដើមក្នុងការផលិតក្បាលគ្រាប់មីស៊ីល ។
ទោះជាយ៉ាងណា អាមេរិក បញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺមិនបានធ្វើឲ្យខូចខាតដល់ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ ខណប្រមុខ IAEA ចុះទៅពិនិត្យហើយ វាយតម្លៃថាមានការបែកបាក់ធ្ងន់ធ្ងរ ៕

ដោយ៖ ពេជ្រ