អ៊ីរ៉ង់​ ចាប់​ខ្លួនមនុស្ស​ ៧០០​នាក់​ ដែល​សង្ស័យ​ថា​ចូលដៃចូលជើងបម្រើអ៊ីស្រាអែល​

មន្ត្រីប៉ូលិសអ៊ីរ៉ង់ បានចាប់ឃុំខ្លួនមនុស្សជាង ៧០០ នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធសហការជាមួយសេវាកម្មសន្តិសុខអ៊ីស្រាអែល ចាប់តាំងពីភាពតានតឹងកើនឡើង កាលពីថ្ងៃទី ១៣ ខែមិថុនា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា ជនសង្ស័យភាគច្រើននៅខេត្ត Kermanshah, Isfahan, Khuzestan, Fars និង Lorestan ។

របាយការណ៍ បន្ថែមថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់យន្តហោះគ្មានមនុស្សបើកខ្នាតតូច ដើម្បីផលប្រយោជន៍អ៊ីស្រាអែល បង្កើតគ្រាប់បែក និងថតទីតាំងយោធាអ៊ីរ៉ង់  ដោយចេតនាផ្ទេរព័ត៌មានបន្ថែមទៀតទៅកាន់សេវាកម្មពិសេសរបស់ក្រុងយេរ៉ូសាឡឹម។

 ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនាមក មន្ត្រីអនុវត្តច្បាប់នៅទីក្រុងតេហេរ៉ង់ រឹបអូសបានយន្តហោះគ្មានមនុស្សបើកតូចៗមិនទាន់ប្រើជាង ១០,០០០ គ្រឿង ដែលសង្ស័យថាត្រៀមបម្រើដល់សេវាអ៊ីស្រាអែល៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment