រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែល និងអាមេរិក ដែលឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ជាការពង្រឹងការប្តេជ្ញាចិត្តកាន់តែខ្លាំងពីរដ្ឋាភិបាលប្រទេសនេះក្នុងការបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។

អ្នកការទូតកំពូលរូបនេះ បានលើកឡើង នៅក្នុងបទសម្ភាសន៍ជាមួយកាសែតថា ច្បាស់ណាស់ ប្រទេសអ៊ីរ៉ង់ នឹងមិនបោះបង់ចោលបច្ចេកវិទ្យាទាំងនេះឡើយ ហើយការឈ្លានពានដោយអ៊ីស្រាអែល និងអាមេរិក នឹងជះផលប៉ះពាល់ជាវិជ្ជមានលើជំរុញការប្តេជ្ញាចិត្តរបស់ក្រុងតេហេរ៉ង់ ក្នុងការបន្តធ្វើការលើកម្មវិធីនុយក្លេអ៊ែរ។
លោក បានបន្ថែមថា វាពង្រឹងឆន្ទៈយើងកាន់តែខ្លាំង និងធ្វើឱ្យយើងកាន់តែមានការអត់ធ្មត់ និងការសម្រេចចិត្តផ្សេងទៀត។ យើងបានខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចបាននូវរបកគំហើញបច្ចេកវិទ្យាទាំងនេះ។ អ្នកវិទ្យាសាស្ត្ររបស់យើងបានលះបង់យ៉ាងធំធេង សូម្បីតែលះបង់ជីវិតដើម្បីសម្រេចគោលបំណងនេះ។
លោក បន្តថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តែងតែមានតម្លាភាព ហើយត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ៕


ដោយ៖ ពេជ្រ