ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសនាំយកខ្សែបម្រើកណ្ដាល Yudai Ogawa កាលពីម្សិលមិញ ដើម្បីត្រៀមប្រកួតប្រជែងលីគរដូវកាលថ្មី ក្រោយចែកផ្លូវគ្នាជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន។
យ៉ាងណាមិញក្រោយចូលរួមជាមួយព្រះខ័នរាជស្វាយរៀង Yudai បាននិយាយថា ក្លិបមានសម្ភារទំនើបដើម្បីគាំទ្រដល់កីឡាករដូចជា អាហារ សម្ភារ ហើយកន្លែងហាត់ប្រាណជាដើម។ ហើយពិតណាស់ ខ្ញុំទន្ទឹងរង់ចាំការប្រកួតអន្តរជាតិ ខ្ញុំមានបទពិសោធន៍រួចហើយ ហើយក្លិបព្រះខ័នរាជស្វាយរៀង បានឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge Leagues កាលពីឆ្នាំមុន និងស្ទើរតែលើកពាន ហើយពួកគេលេងបានល្អណាស់ នេះជាមូលហេតុខ្ញុំសម្រេចចូលរួមជាមួយព្រះខ័នរាជស្វាយរៀង»៕
