ប្រជាជននៅតាមទីក្រុងធំៗទូទាំងភាគឦសាននៃសហរដ្ឋអាមេរិក បានប្រឈមនឹងអាកាសធាតកំដៅឡើងខ្ពស់បំផុត កាលពីថ្ងៃអង្គារ ។

យោងតាមសេវាអាកាសធាតុជាតិ បានឱ្យដឹងថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោន និងបូស្តុន គេរំពឹងថានឹងហក់ឡើងដល់ ៣៨ អង្សារសេ ដោយបំបែកកំណត់ត្រាចាស់ រហូតដល់ ៦ អង្សារសេ។ ខណៈនៅទីក្រុងញូវយ៉ក សីតុណ្ហភាព អាចឡើងដល់ ៣៧ អង្សារសេ។
លោក Bob Oravec អ្នកដឹកនាំការព្យាករណ៍នៅសេវាកម្មអាកាសធាតុជាតិនៅ College Park រដ្ឋ Maryland បាននិយាយថា នេះជារលកកំដៅខ្ពស់បំផុតមិនធ្លាប់មាន ដែលកំពុងគ្របដណ្ដប់លើតំបន់ផ្សេងៗទៀត ដោយបន្ថែមថា កំដៅក្ដៅខ្លាំងបំផុតគឺនៅភាគឦសាន។
កំដៅក្ដៅខ្លាំង កំពុងបង្កការរំខានដល់ការដឹកជញ្ជូនសាធារណៈនៅទូទាំងរដ្ឋក្រុងភាគឦសានរបស់សហរដ្ឋអាមេរិក ដោយអ្នកព្យាករណ៍ នៅមិនទាន់អាចកំណត់ថានឹងថមថយទៅវិញពេលណានោះទេ ៕

ដោយ៖ ពេជ្រ