អ៊ីរ៉ង់ ប្រកាសនឹងប្ដូរផ្ដាច់ជាមួយអាមេរិក

ទីក្រុងតេអេរ៉ង់ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទរំលោភច្បាប់អន្តរជាតិ និងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីយោធាអាមេរិ ចូលរួមជាមួយកងកម្លាំងអ៊ីស្រាអែលក្នុងយុទ្ធនាការវាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរ និងយោធាអ៊ីរ៉ង់។

លោកប្រធានាធិបតី Trump បានប្រកាសពីការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍ ដោយអះអាងពីការទម្លាក់គ្រាប់លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ៣ កន្លែង។

ទន្ទឹមនោះ មេដឹកនាំអាមេរិករូបនេះ បានជំរុញឱ្យទីក្រុងតេអេរ៉ង់កុំសងសឹក និងចូលរួមក្នុងកិច្ចចរចា ដោយអះអាងថា សន្តិភាពគឺសំខាន់។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកថាជាការរំលោភលើសន្ធិសញ្ញាអន្តរជាតិទាំងអស់ ដោយបញ្ជាក់ថា អ៊ីរ៉ង់ នឹងរក្សាជម្រើសទាំងអស់ដើម្បីការពារអធិបតេយ្យភាព ផលប្រយោជន៍ និងប្រជាជនខ្លួន។

កន្លងមក ទីក្រុងតេអេរ៉ង់ បានព្រមានក្រុងវ៉ាស៊ីនតោន និងភាគីទីបីផ្សេងទៀត ប្រឆាំងនឹងការចូលរួមក្នុងជម្លោះដែលកំពុងកើតមានជាមួយអ៊ីស្រាអែល ដោយគំរាមកំណត់គោលដៅលើទ្រព្យសម្បត្តិអរិភាព និងការដឹកជញ្ជូនអាវុធសម្រាប់អ៊ីស្រាអែល។ អ្នក​នាំ​ពាក្យ​ក្រុម​ឧទ្ទាម Houthis របស់​យេម៉ែន​ក៏​បាន​ព្រមាន​ដែរ​ថា ប្រសិន​បើ​អាមេរិក​ ចូល​រួម ក្រុម​នេះនឹង​កំណត់​គោលដៅ​លើ​នាវា​ចម្បាំង​ទាំងអស់នៅ​សមុទ្រ​ក្រហម៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment