អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងខ្ញុំ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអំណោយខ្ញុំនិងក្រុមគ្រួសារ ជូនដល់កងកម្លាំងនគរបាល ដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខក្នុងខេត្តឧត្តរមានជ័យ។

អំណោយដែលឯកឧត្តម ហ៊ូ សាគុណ និងក្រុមការងារ ប្រគល់ជូនកងកម្លាំងនគរបាល នាឱកាសនោះរួមមាន៖
១. វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧០២ ៖ ថវិកា ៥០លានរៀល អង្ករ ៣តោន មី ៣៥កេសធំ គុយទាវកញ្ចប់ ២០កេស ត្រីខកំប៉ុង ៣៥កេស និងកងកម្លាំង ក្នុងម្នាក់ៗ ២០ម៉ឺនរៀល។
២. វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៩០៥ ៖ ថវិកា ៥០លានរៀល អង្ករ ៣តោន មី ៣៥កេសធំ គុយទាវកញ្ចប់ ២០កេស ត្រីខកំប៉ុង ៣៥កេស និងកងកម្លាំង ក្នុងម្នាក់ៗ ២០ម៉ឺនរៀល។
៣. កម្លាំងត្រៀមអន្តរាគមន៍ ៖ ថវិកា ១០លានរៀល អង្ករ ២តោន មី ២០កេសធំ គុយទាវកញ្ចប់ ១០កេស ត្រីខកំប៉ុង ២០កេស និងកងកម្លាំង ក្នុងម្នាក់ៗ ២០ម៉ឺនរៀល។
៤. កងពលតូច លេខ៤២ ៖ ថវិកា ៥០លានរៀល អង្ករ ១២តោន មី ២៣២កេសធំ គុយទាវកញ្ចប់ ១១៥កេស ត្រីខកំប៉ុង ២៣២កេស និងកងកម្លាំង ក្នុងម្នាក់ៗ ២០ម៉ឺនរៀល។
៥. កងពលតូច លេខ២ ៖ ថវិកា ៥០លានរៀល អង្ករ ១០តោន មី ១៩៣កេសធំ គុយទាវកញ្ចប់ ៩៥កេស ត្រីខកំប៉ុង ១៩៣កេស និងកងកម្លាំង ក្នុងម្នាក់ៗ ២០ម៉ឺនរៀល។
៦. កងពលតូច លេខ៥ ៖ ថវិកា ៥០លានរៀល អង្ករ ៨តោន មី ១៣៥កេសធំ គុយទាវកញ្ចប់ ៧០កេស ត្រីខកំប៉ុង ១៣៥កេស និងកងកម្លាំង ក្នុងម្នាក់ៗ ២០ម៉ឺនរៀល។
៧. កងពលតូច លេខ១ ៖ ថវិកា ៣០លានរៀល អង្ករ ៤តោន មី ៥៥កេសធំ គុយទាវកញ្ចប់ ៣០កេស ត្រីខកំប៉ុង ៥៥កេស និងកងកម្លាំង ក្នុងម្នាក់ៗ ២០ម៉ឺនរៀល។
៨. តំបន់ប្រតិបត្តិការសឹករង ៖ ថវិកា ៣០លានរៀល អង្ករ ៨តោន មី ១៤៥កេសធំ គុយទាវកញ្ចប់ ៧៥កេស ត្រីខកំប៉ុង ១៤៥កេស និងកងកម្លាំង ក្នុងម្នាក់ៗ ២០ម៉ឺនរៀល៕





