ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបឈើខ្លុងជាច្រើនសន្លឹក ក្នុងដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែមន្ត្រីបរិស្ថានមិនបានបង្ក្រាបឡើយ

ខេត្តរតនគិរី÷ ឈើខ្លុងជាច្រើនសន្លឹកត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគីរី ហើយក៏បានរាយការណ៍បន្តជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្ត ចុះមកបង្ក្រាបនិងរឹបអូបយកមករក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។

ប្រជាពលរដ្ឋប្រទះឃើញឈើខាងលើនេះនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

នាយការិយាល័យនគរបាលសេដ្ឋកិច្ចខេត្ត លោក ឡេង លីហួរ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩មិថុនានេះ ថា បន្ទាប់ពីប្រជាពលរដ្ឋល្អបានរាយការណ៍មកលោកភ្លាម ខណៈនោះលោកក៏បានសហការជាមួយនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសេដាចំនួន៣នាក់ និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តចំនួន៤នាក់ ចុះទៅទីតាំងស្តុកទុកឈើ និងបង្ក្រាបបានរឹបអូសឈើខ្លង់ជាប្រភេទឈើលេខ២ គ្រឿងផ្ទះ។

លោកថា ក្រោយពីបានចុះបង្ក្រាបនិងរឹបអូសឈើទាំងនេះហើយធ្វើការវាស់វែងមានចំនួន៣,៣៥ម៉ែត្រត្រីគុណ ក៏បានប្រគល់បន្តទៅឲ្យមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃលំផាត់ ជាអ្នកអនុវត្តបន្តដើម្បីយកទៅរក្សាទុកនៅស្នាក់ការផងដែរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់គេសង្កេតឃើញមានសកម្មភាពឈ្មួញចូលទៅកាប់ឈើយកធ្វើផ្ទះ ឬក៏ធ្វើជាជ្រុងម្រេចពុំដែលឃើញមានមន្ត្រីបរិស្ថានណាចុះទៅបង្ក្រាបដូចមេឃរលឹមនោះទេ៕

Written by 

Related posts

Leave a Comment