ក្រសួងទេសចររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តង់ដាអេកូទេសចរណ៍អាស៊ាន និងពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដាអេកូទេសចរណ៍កម្ពុជានៅខេត្តរតនគិរី

ខេត្តរតនគិរី៖ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តង់ដា អេកូទេសចរណ៍អាស៊ាន និងពិគ្រោះយោបល់លើសេចក្តីព្រាងស្តង់ដាអេកូទេសចរណ៍កម្ពុជានៅខេត្តរតនគិរី។

អង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងសាលប្រជុំមន្ទីរទេសចរណ៍ខេត្តរតនគិរី ដោយមានការចូលរួមពីលោក ចាន់ ខេមរិទ្ធប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោកង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោកចន្ថា រតនា អនុប្រធានការិយាល័យនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន ព្រមទាំងប្រធាន-អនុប្រធានមន្ទីរទេសចរណ៍រាជធានី/ខេត្តផងដែរ។

ក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់ខាងលើនេះដែរ មានការធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងខេត្តរតនគិរី ដោយលោកង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី។

បទបង្ហាញស្តីពី”ស្តង់ដាទេសចរណ៍អាស៊ាន” ដោយលោក ចន្ថា រតនា អនុប្រធានការិយាល័យនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន និងបទបង្ហាញស្តីពី” សេចក្តីព្រាងស្តង់ដាអេកូទេសចរណ៍កម្ពុជា” ដោយលោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍។

សូមបញ្ជាក់ថា អង្គសិក្ខាសាលាខាងលើនេះប្រព្រឹត្តទៅរយៈពេលកន្លះថ្ងៃ ដោយមានដេញដោលចោទជាសំណួររបស់សិក្ខាកាមទៅវាលគ្មិនដើម្បីផ្តល់យោបល់និងពាំនាំការងារមួយចំនួនដែលថ្នាក់ក្រោមជួបប្រទះ ដែលពួកគាត់ចុះបំពេញការងារគឺជាន់គ្នាជាមួយមន្ត្រីជំនាញដូចជាខាងបរិស្ថាន,ខាងកសិកម្មជាដើម។

ដោយសំណូមពរឲ្យថ្នាក់ដឹកនាំក្រសួងទេសចរណ៍ជជែកជាមួយក្រសួងផ្សេងទៀតឲ្យច្បាស់លាស់ជៀសវាងការងារជាន់គ្នា។

លោក ម៉ែន ភារម្យបានថ្លែងការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាមានតម្លៃមកចូលរួមនាពេលនេះ ទទួលបានលទ្ធផលល្អ។

ជាពិសេសលោក ង៉ែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសហការជាមួយក្រសួង,សូមគាំទ្រស្តង់ដាអេកូទេសចរណ៍,រួមគ្នាដោះស្រាយបញ្ហាប្រឈមផ្សេងៗ,គ្រប់គ្រងវិស័យអេកូទេសចរណ៍ស្តង់ដាអាស៊ាន និងទាក់ទាញអ្នកវិនិយោគ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព៕

Written by 

Related posts

Leave a Comment