អ៊ីរ៉ង់ ប្រកាសបាញ់មីស៊ីលដែលសម្បីតែបច្ចេកវិទ្យាទំនើបបំផុតរបស់អាមេរិក ក៏ពិបាកទប់ដែរ

អង្គភាពឆ្មាំបដិវត្តន៍ឥស្លាម រាយការណ៍ថា អ៊ីរ៉ង់ បានផ្តួចផ្តើមការវាយប្រហារមីស៊ីលជុំថ្មីមួយផ្សេងទៀត ទៅលើអ៊ីស្រាអែល។

ប៉ុន្មាននាទីមុននេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម កងកម្លាំងអាកាសយានិក បានបើកការវាយប្រហារដោយមីស៊ីលប្រភេទថ្មីលើអ៊ីស្រាអែល។ ដោយលើកនេះ គឺជាការវាយប្រហារទ្រង់ទ្រាយកាន់តែធំ និងទំហំបំផ្លិចបំផ្លាញជាងលើកមុនទ្វេដង។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ការវាយប្រហារដ៏ត្រឹមត្រូវ កំណត់ និងបំផ្លិចបំផ្លាញបន្ថែមទៀតលើគោលដៅរសើប និងសំខាន់ៗលើអ៊ីស្រាអែល រហូតដល់វាត្រូវបានបំផ្លាញទាំងស្រុង។

កងឆ្មាំបដិវត្តន៍ឥស្លាម បានបន្ថែមថា អ៊ីស្រាអែល ទោះបីជាមានជំនួយយ៉ាងទូលំទូលាយពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ក៏ដូចជាមានប្រព័ន្ធការពារដែលមានបច្ចេកវិទ្យាទំនើប និងទំនើបបំផុតក៏ដោយ ក៏មិនអាចទប់ទល់នឹងមីស៊ីលអ៊ីរ៉ង់ ប្រភេទនេះដែរ៕

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment