ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាភាសាបរទេស)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗជាច្រើននៃប្រទេសអាស៊ីកណ្តាលទាំង ៥ ដូចជាកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាននិងអ៊ូសបេគីស្ថាន ។
ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែភាសាបរទេស)បានផ្តោតសំខាន់ទៅលើប្រធានបទស្តីពីកិច្ចសហប្រតិបត្តិការនិងការបើកទូលាយ ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការការពារបរិស្ថានអេកូឡូស៊ីនិងការច្នៃប្រឌិតថ្មីផ្នែកវប្បធម៌ដើម្បីអធិប្បាយអំពីចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៃគំនិតអភិបាលកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping ចំពោះទស្សនិកជនរបស់ប្រទេសអាស៊ីកណ្តាល ក៏ដូចជាបង្ហាញពីទិដ្ឋភាពថ្មីគ្រប់បែបយ៉ាងនៃការធ្វើទំនើបកម្មតាមបែបផែនចិន ៕

