ក្រុមជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Women’s Cup 2024 ក្រោយឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ២-០ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា។
តាមរយៈជ័យជម្នះលើម៉ាឡេស៊ីដោយគ្រាប់បាល់ ២-០ បានផ្តល់ឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល B ដោយសារមានគ្រាប់បាល់ចំណេញច្រើនជាងឥណ្ឌូណេស៊ី ដែលមាន៤ពិន្ទុដូចកម្ពុជា។ ២គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ពឿន គន្ធា និង ឈិត សុភឿន នៅវគ្គទី១។
សូមជម្រាបថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជា ប៉ះ ក្រុមលេខ២ក្នុងពូល A គឺ ទីម័រខាងកើត ខណៈ ឥណ្ឌូណេស៊ី ជួបក្រុមលេខ១ក្នុងពូល A គឺ សឹង្ហបុរី ដោយការប្រកួតធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤៕