ប៉ូលីសនៅទីក្រុងញូវយ៉ក បានចេញផ្សាយរូបថតចំនួន ២ របស់ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់នាយកប្រតិបត្តិផ្នែកថែទាំសុខភាពរបស់សហរដ្ឋអាមេរិក ។
ប្រធាន UnitedHealthcare លោក Brian Thompson អាយុ ៥០ ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅខាងក្រោយសណ្ឋាគារ Hilton នៅសង្កាត់ Midtown Manhattan ។
ភ្លាមៗ ក្រោយកើតហេតុខ្មាន់កាំភ្លើង បានរត់ចេញពីកន្លែងកើតហេតុ ដោយមិនប្រមូលយកទ្រព្យសម្បត្តិណាមួយរបស់លោក Thompson ឡើយ។
ទន្ទឹមនោះ ចំពោះហេតុការណ៍នេះ ប៉ូលិស ជឿថា ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើងកំណត់គោលដៅធ្វើឃាតកម្មទុកជាមុន ខណលោក Thompson កំពុងចូលរួមក្នុងសន្និសិទវិនិយោគិននៅក្នុងសង្កាត់ពាណិជ្ជកម្ម Midtown ។
ជាមួយគ្នានោះ ដំណើរការស៊ើបអង្កេត ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ និងសំបកគ្រាប់កាំភ្លើង ដើម្បីតាមដានជនសង្ស័យ។ គេនៅមិនទាន់បង្ហាញពីមូលហេតុក្នុងការបាញ់ប្រហារនោះទេ។
ប្រធានផ្នែកស៊ើបអង្កេតរបស់ NYPD លោក Joseph Kenny បញ្ជាក់ថា ខណមិនទាន់ចាប់ខ្លួនខ្មាន់កាំភ្លើងបាន យើងអាចសន្និដ្ឋានថានេះជាការសងសឹកណាមួយពាក់ព័ន្ធនឹងការបម្រើសេវាកម្មសុខភាពសាធារណៈមិនល្អរបស់ក្រមហ៊ុនធានារ៉ាប់រង ទើបឈានដល់ការមិនសប្បាយចិត្តរហូតមានការបាញ់ប្រហារកើតឡើង៕
ដោយ៖ ពេជ្រ