គ្រូបឹងកេតលោក Conor Nestor នឹង​ដឹកនាំក្រុមនារីឈុតធំកម្ពុជា ត្រៀមប្រកួតវគ្គជម្រុះ AFC ASIAN CUP ចុងខែនេះ

យោងតាមប្រភពពីផេកកីឡា CAMSPORTS បានឲ្យដឹងថា គ្រូបង្វឹកក្លិបបាល់ទាត់បឹងកេតលោក Conor Nestor នឹងត្រូវដឹកនាំក្រុមនារីឈុតធំកម្ពុជា ត្រៀមការប្រកួតវគ្គជម្រុះ AFC ASIAN CUP ចុងខែនេះ ខណ:ការហ្វឹកហាត់គ្រោងចាប់ផ្តើមប្រមូលផ្តុំចាប់ពីថ្ងៃទី១៦ ខែមិថុនា ​។

សម្រាប់ការប្រកួតវគ្គជម្រុះខាងលើក្រុមនារិកម្ពុជា ស្ថិតនៅពូល G ជាមួយហុងកុង,ហ្វីលីពីន និងអារ៉ាប់ប៊ី ខណៈការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមិថុន ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នមពេញ៕

Written by 

Related posts

Leave a Comment