កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមផ្លូវអាកាសលើទឹកដីនៃប្រទេសអ៊ីរ៉ង់។ គោលដៅនៃការវាយប្រហារមិនត្រូវបានគេដឹងភ្លាមៗនោះទេ។
យោងតាមប្រភពដដែល បញ្ជាក់ថា រដ្ឋបាលក្រុងវ៉ាស៊ីនតោន ក៏បានជូនដំណឹងដល់រដ្ឋាភិបាលអ៊ីស្រាអែលថា ខ្លួននឹងមិនចូលរួមដោយផ្ទាល់នៅក្នុងការវាយប្រហារដ៏មានសក្តានុពលរបស់រដ្ឋជ្វីហ្វ លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ។
នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយក្នុងលក្ខខណ្ឌស៊ើបការណ៍សម្ងាត់ ឬផ្នែកដឹកជញ្ជូនយ៉ាងណានោះ ប្រភពមិនបញ្ចេញឈ្មោះ ឆ្លើយថាប្រាកដណាស់យើងនឹងជួយអ៊ីស្រាអែលការពារខ្លួនពីការសងសឹករបស់អ៊ីរ៉ង់៕

ដោយ៖ ពេជ្រ