គុយបា ថាបាតុកម្មនៅ LA គឺការមិនពេញចិត្តនឹងគោលនយោបាយរើសអើងពូជសាសន៍របស់ ត្រាំ

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បាននិយាយថា ការតវ៉ាដែលផ្ទុះឡើងនៅទីក្រុង Los Angeles បង្ហាញពីការមិនសប្បាយចិត្តនឹងការរើសអើងជាប្រព័ន្ធដែលដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះគោលនយោបាយរំលោភសិទ្ធិជនចំណាកស្រុករាប់ពាន់នាក់។

បើតាមរដ្ឋមន្ត្រីការបរទេសគុយបា បានបន្ថែមថា ការតវ៉ានៅ Los Angeles គឺជុំវិញការរឹតបន្តឹងភ្លាមៗលើជនចំណាកស្រុកដែលគ្មានឯកសារបញ្ជាក់ ការរើសអើងពូជសាសន៍ដែលធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន ដែលមិនអើពើនឹងមូលដ្ឋានសេដ្ឋកិច្ច និងសង្គម រួមទាំងការមិនសប្បាយចិត្ត ចំពោះវិធានការទាំងនេះដែលរំលោភសិទ្ធិមនុស្សរបស់ជនចំណាកស្រុករាប់ពាន់នាក់។

ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​យ៉ាង​ច្រើន​នៃ​ជន​ចំណាក​ស្រុក​គ្មាន​ឯកសារ​បាន​បន្ត​ជា​ថ្ងៃ​ទី​ ៣ នៅ Los Angeles ។

ទន្ទឹមនោះ យោងតាម អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា លោក ត្រាំ បញ្ជាឱ្យពង្រាយកងទ័ពឆ្មាំជាតិចំនួន ២,០០០ នាក់ពីរដ្ឋកាលីហ្វ័រញ៉ា ដើម្បីការពារស្ថានការណ៍នៅ Los Angeles នេះ។

លោក Stephen Miller អគ្គសេនាធិការរងសេតវិមាន បានពណ៌នាការតវ៉ា និងកុបកម្មនៅរដ្ឋកាលីហ្វ័រញ៉ាថា ជាការបះបោរមួយ ហើយបានរិះគន់ជំហររបស់មេប៉ូលិស Los Angeles ដែលបដិសេធមិនចូលរួមក្នុងការនិរទេសជនចំណាកស្រុកយ៉ាងច្រើននេះ៕

ដោយ៖ ពេជ្រ             

Written by 

Related posts

Leave a Comment