មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី និងភារកិច្ចប្រចាំសប្តាហ៍ទី២

តាកែវ ៖ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី៩  ៦  ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅសប្ដាហ៍បន្ត ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងលោកស្រីប្រធានក្រុមការងារយេនឌ័រ ។

លោកឧត្តមសេនីយ៍ត្រីសេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថាចំពោះ ខ្លឹមសារសំខាន់ៗដែលត្រូវត្រូវអនុវត្ថនោះមានចំនួន៦ចំនុចមាន

១- សូមកោតសរសើរដល់ក្រុមការងារ រៀបចំយុទ្ធដំណើរសិក្ខាកាម ទៅហ្វឹកហាត់បន្តនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ នាពេលកន្លងមកបានជោគជ័យ
២-ធ្វើផែនការលម្អិត ការពារសន្តិសុខ រក្សាសុវត្ថិសណ្តាប់ ក្នុងពិធីខួបលើក១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅមុខមហោស្រពខេត្តតាកែវ និងពិធីសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សានុសិស្សជាប់និទ្ទេសA(ឆ្នាំសិក្សា២០២៣-២០២៤)ទូទាំងខេត្តតាកែវ នៅអគារច្រកចេញចូលតែមួយខេត្ត នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
៣-ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ សម្រាប់ជួយសង្គ្រោះ ករណីគ្រោះមហន្តរាយ នារដូវវស្សានេះ
៤-លោកប្រធានមន្ទីរទាំង៧ត្រូវពង្រឹងកម្លាំងលើការអនុវត្តតួនាទីភារកិច្ច ពិសេសកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ
៥-ត្រូវបន្តពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ អនុវត្តបទបញ្ជានានា បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម និងបន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់(ហ្គេមអនឡាញ)
៦-បន្តពង្រឹងទៅលើការងារប្រចាំបញ្ជា ប្រចាំការ និងចូលរួមគោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។តាកែវ

Written by 

Related posts

Leave a Comment