លោក វ្ល៉ាឌីមៀ ពូទីន ព្រមាននឹងឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏សាហាវរបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ថ្លែងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក ត្រាំ បាននិយាយថា ប្រធានាធិបតីពូទីន បាននិយាយខ្លាំងៗច្បាស់ៗថា លោក នឹងសងសឹកទៅនឹងការវាយប្រហារនាពេលថ្មីៗនេះ នៅលើអាកាសយានដ្ឋាន។
ទោះជាយ៉ាងណា មន្ត្រីរុស្ស៊ី នៅមិនទាន់អាចបញ្ជាក់ ជុំវិញរឿងនេះ ខណក្រុងម៉ូស្គូ ថាការសងសឹក គឺត្រូវតែកើតឡើង។
លោក ត្រាំ បានព្រមាន នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការហៅទូរស័ព្ទដែលមានរយៈពេលជាងមួយម៉ោងនេះ ស្ថានការណ៍ហាក់នៅតែតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។
គួរបញ្ជាក់ថា អ៊ុយក្រែន បានបើកការវាយប្រហារដ៏សាហាវនាពេលថ្មីៗនេះ លើអាកាសយានដ្ឋានរុស្ស៊ី ដោយកម្ទេចយន្តហោះអស់រាប់សិបគ្រឿង មិនធ្លាប់មានពីមុនមក៕

ដោយ៖ ពេជ្រ