ចំណាប់អារម្មណ៍លោក Koji Gyotoku ​គ្រូបង្វឹក​កម្ពុជា មុនប៉ះតាជីគីស្ថាន យប់នេះ

លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍នៅក្នុងសន្និសិទកាសែតមុនប៉ះការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ តាជីគីស្ថានថា ពួកយើងពិតជារីករាយមែនទែន ដែលបានប្រកួតជាមួយក្រុមដែលកំពុងរីកចំរើនដូចតាជីគីស្ថាន។

គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ បានបន្តថា ក្រុមជម្រើសជាតិ តាជីគីស្ថាន គឺជាក្រុមខ្លាំងដូចដែលអ្នកទាំងអស់គ្នាបានដឹង កម្រិតគេខ្ពស់ ហើយកីឡាកររបស់គេមានគុណភាពទៀត។ សម្រាប់ការប្រមូលផ្ដុំប្រកួតនេះយើងប្រើប្រាស់កីឡាករក្មេងៗច្រើន ដោយសារតែបញ្ចប់រដូវកាល កីឡាករមួយចំនួនបន្សល់ភាពនឿយហត់ និងជួបបញ្ហារបួស មិនអាចចូលរួមបាន យើងបាត់បង់កីឡាករសំខាន់ៗដែរ ប៉ុន្តែយើងនឹងព្យាយាមលេងឲ្យបានល្អ។ លោកបន្តថា អ្វីដែលខ្ញុំរំពឹងនៅថ្ងៃនេះ គឺជាការលេងដ៏ល្អរបស់ក្រុមយើង ​ហើ​យ​សង្ឃឹមថាអ្នកគាំទ្រនិងមកអោយបានច្រើនដើម្បីគាំទ្រលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជា។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវតតាំងជាមួយក្រុមជម្រើសជាតិតាជីគីស្ថាន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ VATTANAC នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ វេលាម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕

Written by 

Related posts

Leave a Comment