អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ចូលបំផ្លាញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងតំបន់ស៊ីបេរី។

ការវាយប្រហារនេះ គឺជ្រៅបំផុតមិនធ្លាប់មានដែលអ៊ុយក្រែន កំណត់គោលដៅលើរុស្ស៊ី មុនការពិភាក្សាស្តីពីបទឈប់បាញ់ កើតឡើង។
អ៊ុយក្រែន អះអាងថា បានកម្ទេចយន្តហោះរុស្ស៊ីតម្លៃ ៧ ពាន់លានដុល្លារអាមេរិក ដែលចតនៅមូលដ្ឋានទ័ពអាកាសចំនួន ៤ ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីព្រំដែន ។
ទន្ទឹមនោះ ប្រភពពីសេវាសន្តិសុខអ៊ុយក្រែន (SBU) បានឲ្យដឹងថា ការវាយប្រហារ ប្រើយន្តហោះគ្មានមនុស្សបើកចំនួន ៤១ គ្រឿង ។
ប្រភព បានបន្ថែមថា យន្តហោះគ្មានមនុស្សបើក ត្រូវបានកំណត់គោលដៅជាក់លាក់ សម្រាប់វាយប្រហារជ្រៅលើគោលដៅដែលឆ្ងាយបំផុត៕

ដោយ៖ ពេជ្រ