វិមានក្រឹមឡាំង អះអាងថា លោក ដូណាល់ ត្រាំ កំពុងមានសញ្ញានៃបញ្ហាផ្លូវអារម្មណ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជាមនុស្សឆ្កួត បន្ទាប់ពីការវាយលុកពីលើអាកាសដ៏ធំបំផុតរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន។

លោក ត្រាំ បានបង្ហោះ នៅលើ Truth Social កាលពីថ្ងៃអាទិត្យថា លោក ពូទីន កំពុងឆ្កួតហើយ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្ស ១៣ នាក់នៅអ៊ុយក្រែន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងមីស៊ីលចំនួន ៣៦៧ គ្រាប់ ។
លោក ត្រាំ បាននិយាយថា ពូទីន ឆ្កួតហលើយ ព្រោះលោក សម្លាប់មនុស្សច្រើនបែបនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ គឺមិនសមរម្យនោះទេ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ គឺបន្ទាប់ពីរុស្ស៊ី បានបើកការវាយប្រហារដ៏សាហាវមិនធ្លាប់មានលើអ៊ុយក្រែន ដោយរយៈពេលមួយយប់ប្រើមីស៊ីល ជាង ៣០០ គ្រាប់៕

ដោយ៖ ពេជ្រ