ហាម៉ាស់ ប្រកែកបទឈប់បាញ់អាមេរិកទៀតហើយ ទោះធ្លាប់ត្រូវគ្រាប់ធំរបស់អ៊ីស្រាអែល ម្ដងក៏ដោយ

លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ចលនារ៉ាឌីកាល់ប៉ាឡេស្ទីនហាម៉ាស់ បដិសេធសំណើរបស់សហរដ្ឋអាមេរិកស្តីពីលក្ខខណ្ឌនៃបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ជាថ្មី។

បេសកជនសេតវិមានតូបនេះ បានច្រានចោលការអះអាងរបស់ក្រុមហាម៉ាស ដែលថាក្រុមនេះ យល់ព្រមចំពោះសំណើរបស់លោកសម្រាប់កិច្ចព្រមព្រៀងស្តីពីចំណាប់ខ្មាំង និងបទឈប់បាញ់។

លោក Witkoff បានបន្ថែមថា នេះជាទង្វើដែលលោក ខក​ចិត្ត​និង​មិន​អាច​ទទួល​យក​បាន​ទាំង​ស្រុង។

ទន្ទឹមនោះ លោក បានលើកឡើងថា សម្រាប់អ៊ីស្រាអែល គឺពួកគេយល់ព្រមចំពោះបទឈប់បាញ់បណ្តោះអាសន្ន និងកិច្ចព្រមព្រៀងចំណាប់ខ្មាំងដែលនឹងនាំទៅរកការចរចាជាសំខាន់ដើម្បីស្វែងរកផ្លូវទៅកាន់បទឈប់បាញ់ជាអចិន្ត្រៃយ៍។

គួរបញ្ជាក់ថា ការបដិសេធបទឈប់បាញ់ដែលស្នលឡើងដោយលោក Witkoff កន្លងមក បានធ្វើឲ្យក្រុមហាម៉ាស់ ខាតបង់ ដោយសារតែអ៊ីស្រាអែល បង្កើនការវាយលុកទ្វេដងទាំងផ្លូវអាកាស និងថ្មើរជើង នៅទូទាំងហ្គាហ្សា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment