​វិសាខា ប្រកាសស្វាគមន៍​គ្រូបង្វឹក​ថ្មីលោក​ Gérard Jones ​ ​

នៅ​ព្រឹក​នេះ​ក្លឹប​វិសាខា​ ​បានប្រកាសស្វាគមន៍​គ្រូបង្វឹក​ថ្មីលោក​ Gérard Jones សញ្ជាតិ​អង់គ្លេស​/បារាំង​ មកកាន់ក្រុមគ្រួសារបាល់ទាត់វិសាខា ដើម្បីត្រៀមប្រជែងក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មី និងពានសម្តេចផងដែរ។ យ៉ាងណាមិញរយៈពេលនៃកិច្ចសន្យាររបស់លោក​ Gérard Jones ក្លិបមិនទាន់បានបញ្ជាក់នៅឡើយទេ។

​សូមជម្រាបថាបុរសសញ្ជាតិអង់គ្លេស​/បារាំងវ័យ ៣៥ ឆ្នាំរូបនេះមានបទពិសោធន៍ជាច្រើនជាមួយនឹងបាល់ទាត់ក្នុងនាមជាជំនួយការគ្រូបង្វឹកនៅ Bradford City របស់អង់គ្លេស ក្នុងកម្រិតយុវជនអាយុក្រោម ២១ ឆ្នាំ ក៏ដូចជាធ្វើជាគ្រូបង្វឹកនៅ Bristol Rovers FC (២០១៧-១៨) ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្របខណ្ឌលីគទី ៣ របស់អង់គ្លេស EFL League One ផងដែរ៕

Written by 

Related posts

Leave a Comment