ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅលើបណ្តាញសង្គម Truth ថា សុន្ទរកថារបស់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី តែងតែបង្កបញ្ហាដល់អ៊ុយក្រែន ម្ដងហើយម្ដងទៀត។

លោក បានលើកឡើងថា លោកប្រធានាធិបតី ហ្សេលេនស្គី កំពុងធ្វើឱ្យប្រទេសលោក មិនពេញចិត្តការនិយាយស្ដីរបស់លោក ។ អ្វីគ្រប់យ៉ាងដែលចេញពីមាត់លោក គឺតែងតែនាំឱ្យមានបញ្ហា។
លោក ត្រាំ បន្ថែមថា សង្រ្គាមនឹងមិនកើតឡើងទេ បើមិនមែនហ្សេលេនស្គី ជាមេដឹកនាំ។
ទន្ទឹមនោះ លោក ក៏បានសម្តែងការមិនពេញចិត្តជាថ្មីម្តងទៀតចំពោះការវាយប្រហារដ៏ធំនាពេលថ្មីៗនេះរបស់រុស្ស៊ីទៅលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ៕

ដោយ៖ ពេជ្រ