ការប្រកួតក្របខ័ណ្ឌ Premier League បានបិទបញ្ចប់ជាផ្លូវការហើយកាលពីយប់មិញ ដោយរកឃើញក្រុមទាំង៦ ដែលមានកៅអីលេងនៅពានរង្វាន់ UEFA Champions League រដូវកាលក្រោយ រួមមាន៖ ក្រុមហង្សក្រហម Liverpool ម្ចាស់ជើងឯកលីគអង់គ្លេស ក្រុមកាំភ្លើងធំ Arsenal លេខ២ ក្រុមមេឃខៀវ Man City ឈរលេខ៣ ក្រុមតោខៀវ Chelsea ឈរ លេខ ៤ ក្រុមសារីកាព្រៃ Newcastl ឈរលេខ៥ និងក្រុមមាន់ខ្នាយមាស Spurs ជើងឯក UEFA Europa League៕
