រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ កិច្ចចរចាជាមួយអ៊ុយក្រែន នឹងកើតឡើង តែមិនមែននៅបុរីវ៉ាទីកង់ទេ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា ទីក្រុងមូស្គូកំពុងមមាញ៉ឹកក្នុងការរៀបចំអនុស្សរណៈមួយដែលបង្ហាញពីជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយអ៊ុយក្រែន។

ថ្លែងសុន្ទរកថានៅក្នុងសន្និសីទនៅទីក្រុងមូស្គូ លោក Lavrov បានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ទីក្រុងមូស្គូក្នុងការបន្តកិច្ចសន្ទនាជាមួយក្រុងគៀវ បន្ទាប់ពីការបន្តកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីដើមខែនេះ។

លោកបានថ្លែងថា យើងគាំទ្រគំនិតនៃកិច្ចចរចា ហើយនឹងមានកិច្ចចរចាជុំទីពីរ ខណភាគីអ៊ុយក្រែនក៏បានបញ្ជាក់អំពីរឿងចរចានេះផងដែរ។ ដូច្នេះនេះគឺជាការវិវឌ្ឍន៍ជាវិជ្ជមានរួចទៅហើយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានថ្លែងកាលពីថ្ងៃចន្ទថា លោកបានយល់ព្រមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា វិធានការបន្ទាប់ឆ្ពោះទៅរកការដោះស្រាយជម្លោះអ៊ុយក្រែន គួរតែជាអនុស្សរណៈមួយដែលបង្ហាញពីគោលការណ៍ និងពេលវេលាសម្រាប់ដំណោះស្រាយសន្តិភាព។

នៅពេលសួរអំពីវឌ្ឍនភាពក្នុងការរៀបចំអនុស្សរណៈនេះ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា “ខ្ញុំនៅមិនទាន់ដឹងអំពីភាគីម្ខាងទៀតទេ ប៉ុន្តែការងាររបស់យើងកំពុងស្ថិតក្នុងដំណាក់កាលជឿនលឿន និងឆ្ពោះទៅមុខហើយ ហើយក្នុងករណីណាក៏ដោយ យើងនឹងប្រគល់អនុស្សរណៈនេះទៅឱ្យអ៊ុយក្រែន ដូចដែលយើងបានព្រមព្រៀង ហើយយើងនឹងរំពឹងថាពួកគេនឹងធ្វើដូចគ្នា”។

លោកបានថ្លែងបន្តថា ពេលវេលាសម្រាប់កិច្ចប្រជុំបន្ទាប់រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ប៉ុន្តែអ្វីដែលមិនទាន់ច្បាស់ដែរនោះ គឺការជួបពិភាក្សាគ្នាប្រហែលជាមិនមែនបុរីវាទីកង់ ដែលមានការគាំទ្រពី ត្រាំ នោះទេ។

លោក Lavrov បានបន្ថែមថា  វាជាការមិនសមហេតុផលបន្តិចទេ នៅពេលដែលប្រទេសគ្រិស្តអូស្សូដក់កំពុងប្រើប្រាស់វេទិកាកាតូលិកដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងការលុបបំបាត់មូលហេតុឫសគល់នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះ។ ដូច្នេះវាមិនសមហេតុផលដែលត្រូវរៀបចំកិច្ចពិភាក្សានៅបុរីវ៉ាទីកង់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment