កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលដាក់ឲ្យចូលប្រយុទ្ធក្នុងសង្គ្រាមតទល់នឹងប្រទេសរុស្ស៊ី ភាគច្រើនមានអាយុលើសពី ៤៥ ឆ្នាំ ដោយជាក់ស្តែងមិនសូវមានវ័យជំទង់ នោះទេ ។

យោងតាម លោក Vitaly Melokost មេបញ្ជាការនៃកងពលតូចដាច់ដោយឡែកទី ១១០ របស់អ៊ុយក្រែន បាននិយាយ នៅពេលសួរអំពីអាយុជាមធ្យមនៃទាហានអ៊ុយក្រែន ដោយលោកថា ភាគច្រើនមានអាយុលើសពី ៤៥ ឆ្នាំ មិនសូវមានយុវជនប៉ុន្មានទេ។
ទន្ទឹមនោះ លោក Melokost បានបញ្ជាក់ថា ទាហានវ័យក្មេងភាគច្រើន ដែលធ្លាប់កេណ្ឌមកនោះ គឺរត់ចោលជួរ ។
មន្ត្រីការពារជាតិរុស្ស៊ីជាន់ខ្ពស់ម្នាក់ អះអាងថា អ៊ុយក្រែន បាត់បង់ទាហាន ៥៩០,០០០ នាក់ ក្នុងឆ្នាំ ២០២៤ ហើយសរុបទាំងអស់ជាង ១ លាននាក់ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនេះមក៕

ដោយ៖ ពេជ្រ