ប្រមុខណាតូ ថាពេលនេះអាវុធសម្រាប់អ៊ុយក្រែន គឺសំខាន់ជាងការចូលជាសមាជិកភាព

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា សម្ព័ន្ធអាត្លង់ទិកខាងជើង មិនទាន់ពិភាក្សាអំពីការចូលជាសមាជិកភាពសម្រាប់អ៊ុយក្រែននៅឡើយទេ ដោយផ្ដោតតែលើការផ្គត់ផ្គង់សព្វាវុធប៉ុណ្ណោះ ។

 លោក បានចង្អុលបង្ហាញថា យើងនឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើអ្វីដែលចាំបាច់នៅពេលនេះ។ ហើយអ្វីដែលចាំបាច់នៅពេលនេះ គឺត្រូវប្រាកដជាជំនួយយោធាទៅដល់អ៊ុយក្រែន។ 

ទន្ទឹមនោះ លោក Rutte បាន​បញ្ជាក់​ជា​ថ្មី​ថា សម្ព័ន្ធមិត្ត​ណាតូ​ ​យល់​ស្រប​ថាអនាគត​របស់​អ៊ុយក្រែន​គឺ​ស្ថិត​ក្នុង​អង្គការ​អូតង់ ។

លោក ក៏បានកត់សម្គាល់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន យើងយល់ព្រមលើការចង់ចូលជាសមាជិកសម្រាប់អ៊ុយក្រែន  ដោយបន្ថែមថា បញ្ហានេះកំពុងកើតឡើងមួយជំហានម្តងៗ ។

គួរបញ្ជាក់ថា រុស្ស៊ី ធ្លាប់លើកឡើងថា ជម្លោះជាមួយអ៊ុយក្រែន កើតឡើងដោយសារតែការចង់ចូលជាសមាជិកភាពណាតូរបស់លោក Zelensky នេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment