យោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានកីទ្បា Cam-Sport Official បានឱ្យដឹងថា លោក Gerard Jone នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់វិសាខា ស្របពេលលេចលឺដំណឹងលោកបានធ្វើដំណើរមកដល់កម្ពុជាហើយ។ ប៉ុន្តែយ៉ាងណាមិញដំណឹងនេះយើងរងចាំមើលការប្រកាសជាផ្លូវការពីក្លិបជាមុនសិន។
សូមជម្រាបថាបុរសសញ្ជាតិអង់គ្លេសវ័យ ៣៥ ឆ្នាំរូបនេះមានបទពិសោធន៍ជាច្រើនជាមួយនឹងបាល់ទាត់ក្នុងនាមជាជំនួយការគ្រូបង្វឹកនៅ Bradford City របស់អង់គ្លេស ក្នុងកម្រិតយុវជនអាយុក្រោម ២១ ឆ្នាំ ក៏ដូចជាធ្វើជាគ្រូបង្វឹកនៅ Bristol Rovers FC (២០១៧-១៨) ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅក្របខណ្ឌលីគទី ៣ របស់អង់គ្លេស EFL League One ផងដែរ៕
