​លោក Xi Jinping  ៖ ខិតខំប្រឹងប្រែងចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅខេត្ត Henan ដែលជាតំបន់ភូមិភាគកណ្តាលនៃប្រទេសចិន

ពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់នៅពេលអញ្ជើញចុះត្រួតពិនិត្យនៅខេត្ត Henan ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ខេត្ត Henan ត្រូវអនុវត្តយ៉ាងម៉ត់ចត់នូវការរៀបចំចាត់ចែងជាយុទ្ធសាស្រ្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការជំរុញការងើបឡើងយ៉ាងឆាប់រហ័សនៃតំបន់ភូមិភាគកណ្តាល ការការពារប្រព័ន្ធអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងជាដើម ប្រកាន់ខ្ជាប់នូវទិសដៅការងារទូទៅដែលស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរដើម្បីធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់និងការបើកទូលាយ ផ្តោតសំខាន់លើការកសាងប្រព័ន្ធឧស្សាហកម្មទំនើបនិងការកសាងជាខេត្តខ្លាំងក្លាខាងកសិកម្ម ផ្តោតសំខាន់លើការកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងបង្កើនអភិបាលកិច្ចសង្គម ក៏ដូចជាផ្តោតសំខាន់លើការបង្កើនការការការពារបរិស្ថានអេកូឡូស៊ី ក្នុងន័យធ្វើកិច្ចខិតខំប្រឹងប្រែងចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅខេត្ត Henan ដែលជាតំបន់ភូមិភាគកណ្តាលនៃប្រទេសចិនតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

Written by 

Related posts

Leave a Comment