កាណុងអ៊ីស្រាអែល បាញ់លើមន្ទីរពេទ្យហ្គាហ្សា ស្លាប់របួសច្រើននាក់ មានទាំងអ្នកកាសែត

អ្នកនាំពាក្យរបស់ទីភ្នាក់ងារការពារជនស៊ីវិលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កំណត់គោលដៅលើមន្ទីរពេទ្យអឺរ៉ុប ក្នុងក្រុង Khan Younis ដោយសម្លាប់មនុស្ស ២៨ នាក់ និងរាប់សិបនាក់រងរបួស។

យោងតាមប្រភពក្នុងស្រុក បានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកចំនួន ៦គ្រាប់ ក្នុងពេលដំណាលគ្នាលើមន្ទីរពេទ្យហ្គាហ្សា ដោយវាយប្រហារទាំងខាងក្នុងអគារមន្ទីរពេទ្យ និងតំបន់ជុំវិញ។

ទោះជាយ៉ាងណា យោធា​អ៊ីស្រាអែល​ បញ្ជាក់ថា ខ្លួនបាន​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ជាក់លាក់​ទៅ​លើភេរវករ​ហាម៉ាស​នៅ​ក្នុង​មជ្ឈមណ្ឌល​បញ្ជា និង​គ្រប់គ្រង ដែល​ខ្លួន​​អះអាង​ថា​ស្ថិត​នៅ​ក្រោម​អគារមន្ទីរពេទ្យ។

 ក្នុងចំណោមអ្នករងរបួសក្នុងការវាយប្រហារតាមអាកាសនេះ ក៏រួមមានអ្នកសារព័ត៌មាននៃស្ថាប័ន BBC ផងដែរ៕  

ដោយ៖ ពេជ្រ                          

Written by 

Related posts

Leave a Comment