​អ៊ុយក្រែន វាយប្រហារ​​សម្លាប់​ជន​ស៊ី​វិល​ ៦​នាក់​ នៅ​ថ្ងៃ​ជ័យ​ជម្នះ​ក្រុង​មូស្គូ

មន្ត្រីការទូតកំពូលរុស្ស៊ីលោក Rodion Miroshnik បានថ្លែងអះអាងថា ជនស៊ីវិលរុស្ស៊ីយ៉ាងតិច ៦នាក់បានស្លាប់ និង ២៣ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនក្នុងអំឡុងពេលបទឈប់បាញ់ ៧២ ម៉ោងនៃទិវាជ័យជំនះក្រុងម៉ូស្គូ។

 ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូ ទីន បានប្រកាសបទឈប់បាញ់ជាឯកតោភាគីចាប់ពីថ្ងៃទី ៧-៨ ខែឧសភា ដល់ថ្ងៃទី ១០-១១ ឧសភា ដើម្បីប្រារព្ធខួបលើកទី ៨០ នៃជ័យជំនះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ និងដើម្បីលើកទឹកចិត្តដល់កិច្ចចរចាសន្តិភាពដោយគ្មានលក្ខខណ្ឌជាមួយគៀវ។ ទោះបីជាយ៉ាងណាក៏ដោយ លោកវ្ល៉ាឌីមៀ ហ្សេលេនស្គី បានបដិសេធមិនគាំទ្របទឈប់បាញ់នោះទេ ដោយបានច្រានចោល ហើយថាវាជារឿងរ៉ាវរបស់រុស្ស៊ី និងបានចាត់ទុកជាការប៉ុនប៉ងក្នុងឧបាយកលណាមួយរបស់រុស្ស៊ី។

 លោក Miroshnik ដែលជាឯកអគ្គរដ្ឋទូតធំរបស់ក្រសួងការបរទេសរុស្ស៊ី ដែលទទួលបន្ទុកក្នុងការចងក្រងឯកសារឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់របស់ទីក្រុងគៀវ បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃចន្ទថា មុនពេលចាប់ផ្តើមបទឈប់បាញ់ “ពួកណាស៊ីអ៊ុយក្រែនមិនត្រឹមតែបរាជ័យក្នុងការកាត់បន្ថយការវាយប្រហារទៅលើគោលដៅជនស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើនចំនួននៃការវាយប្រហារបែបនេះជិតមួយភាគបួនបើប្រៀបធៀបកាលពីថ្ងៃមុន”។

 លោក​បាន​និយាយ​ថា ក្នុង​អំឡុង​ពេល​បទ​ឈប់​បាញ់ កង​កម្លាំង​អ៊ុយក្រែន​បាន​កំណត់​គោល​ដៅ “អគារ​លំនៅឋាន មធ្យោបាយ​ដឹក​ជញ្ជូន​ពេទ្យ យានជំនិះ​ស៊ីវិល និង​កន្លែង​ពាណិជ្ជកម្ម”។

យោងតាមអ្នកការទូត ការវាយប្រហារ “ជាក់ស្តែងបំផុត” បានកើតឡើងនៅក្នុងតំបន់ Kursk ជាប់ព្រំដែនអ៊ុយក្រែន។ គាត់បាននិយាយថា នៅក្នុងឧប្បត្តិហេតុមួយ បុរសម្នាក់បានបាត់បង់ជីវិត ដោយសារតែការវាយប្រហារដោយគ្រាប់រ៉ុក្កែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ទៅលើភូមិ Zvannoye ហើយស្ត្រីម្នាក់ទៀតត្រូវបានសម្លាប់ បន្ទាប់ពីគ្រាប់បែកពីលើអាកាសមួយត្រូវបានទម្លាក់លើភូមិ Glushkovo ។

លោក Miroshnik បានបញ្ជាក់ថា សរុបមក ក្នុងអំឡុងសប្តាហ៍មុន យោធាអ៊ុយក្រែនបានបាញ់យ៉ាងហោចណាស់ ២,៦៣៦ គ្រាប់ទៅកាន់គោលដៅស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី ខណតំបន់ព្រំដែននៃទីក្រុង Kursk, Belgorod និង Bryansk ត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ។ លោកបានបន្ថែមថា ភាគច្រើននៃការវាយប្រហារទាំងនោះ គឺធ្វើឡើងជាមួយនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក។ អ្នកការទូតបានឲ្យដឹងថា ការវាយប្រហារទាំងនោះបានសម្លាប់ជនស៊ីវិល ២១ នាក់ និង ៧០ នាក់ផ្សេងទៀតរងរបួស។

លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារកាន់តែខ្លាំងឡើងដោយក្រុងគៀវក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ គឺជាការប៉ុនប៉ង “បំភិតបំភ័យប្រជាជនស៊ីវិល” របស់រុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីក៏បានឲ្យដឹងមុននេះថា យោធាអ៊ុយក្រែនបានប្រព្រឹត្តល្មើសច្រើនជាង ១៤,០០០ នៃបទឈប់បាញ់ថ្ងៃជ័យជំនះ រួមទាំងការប៉ុនប៉ងមិនបានសម្រេចចំនួន ៥ ដងក្នុងការឆ្លងចូលទឹកដីរុស្ស៊ីនៅក្នុងតំបន់ Kursk និង Belgorod ។  យោងតាមក្រសួងនេះ យោធារុស្ស៊ីបានអនុវត្តយ៉ាងតឹងរ៉ឹងនូវរបបបទឈប់បាញ់ ដោយគ្រាន់តែឆ្លើយតបទៅនឹងការវាយប្រហារនៅពេលដែលពួកគេបានកើតឡើងប៉ុណ្ណោះ៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment