នៅវេលាម៉ោង១៦៖០០នាទីល្ងាចនេះ ក្រុមព្រះខ័នរាជស្វាយរៀង និងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងទទួលក្រុមភ្ញៀវបឹងកេត ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ។
សម្រាប់ការប្រកួតជើងទី១កន្លងមក ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមម្ចាស់ផ្ទះបឹងកេត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយលទ្ធផល ១-០។ ដូច្នេះយើងរង់ចាំមើលថាតើស្វាយរៀង ឬ បឹងកេត ឡើងវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ។
ចំណែកភ្នំពេញក្រោន បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីឈ្នះ វិសាខា ដោយលទ្ធផលសរុបទាំងពីរជើង ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ ថ្នាក់ជាតិនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
