CPL ប្រកាលពីកិច្ចព្រមព្រៀងជាដែគូសហការ​ជាមួយនិង ​​Hudl

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដែលជាក្រុមហ៊ុនលីគបាល់ទាត់ឈានមុខគេនៅកម្ពុជា និង Hudl ជាអ្នកវិភាគកីឡាលំដាប់ថ្នាក់ពិភពលោក បានប្រកាសអំពីកិច្ចសហការរបស់ពួកគេលើសិទ្ធវិភាគការប្រកួត។

កិច្ចព្រមព្រៀងរយៈពេល៥រដូវកាលនេះ រួមមានការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ និង ការប្រកួតខេមបូឌានស៊ុបភើខាប់។ Hudl នឹងទទួលបានសិទ្ធិចូលប្រើប្រាស់វីដេអូ និងទិន្នន័យពាក់ព័ន្ធពីការប្រកួតទាំងនេះ ដែលនឹងត្រូវបានបង្កើតឡើងសម្រាប់ការងារអាជីពក្នុងវិស័យបាល់ទាត់តាមរយៈ កម្មវិធីអនឡាញ Wyscout ដែលជាមូលដ្ឋានទិន្នន័យបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។

លោក Jose Gallart  អ្នកវិភាគជាន់ខ្ពស់នៃការទទួលសិទ្ធិរបស់ Hudl បានលើកឡើងបែបនេះថា«ការប្តេជ្ញាចិត្តរបស់ពួកយើងគឺជួយគ្រូបង្វឹក កីឡាករ និងក្រុមការងារទាំងអស់ជាមួយនឹងឧបករណ៍វិភាគដ៏ទំនើប។  ពួកយើងអាចពង្រីកនិងពង្រឹងជំនាញរបស់ពួកយើងបន្ថែមទៀត ទៅកាន់ទីផ្សារបាល់ទាត់កម្ពុជា តាមរយៈកិច្ចសហការផ្ដាច់មុខជាមួយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។» ។

ចំណែកលោក Peter Koo នាយកគ្រង់គ្រងទូទៅរបស់ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគលើកឡើងថា «ជាមួយនឹងមហិច្ឆតារបស់ពួកយើងដែលចង់ក្លាយខ្លួនជាលីគដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នុវានុវត្ត៍ គឺជាសសរស្តម្ភមួយ ដែលពួកយើងកំពុងផ្តោតលើ។ ដូច្នេះពួកយើង មានទំនុកចិត្តខ្ពស់ថា ការសហការជាមួយ Hudl សម្រាប់ការប្រេីប្រាស់ Wyscout  ដែលមានបច្ចេកវិទ្យាខ្ពស់ នឹងដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទិន្នន័យសម្រាប់ក្លឹបនិងCPL ទាំងការវិភាគទម្រង់លេងរបស់ក្រុម និងកីឡាករ»៕​(ដកស្រង់ពី៖ CPL)

Written by 

Related posts

Leave a Comment