យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិបហង្សក្រហម Liverpool កំពុងពិចារណាចង់បានខ្សែការពារស្លាបស្តាំ Jeremie Frimpong មកជំនួសកន្លែង Trent-Alexander Arnold។
ប្រភពដដែលបានបន្ថែមថា ខ្សែការពារស្លាបស្តាំរបស់ Bayer Leverkusen រូបនេះមានតម្លៃខ្លួនផ្តាច់កិច្ចសន្យានៅរដូវក្តៅនេះចំនួន ៣៩ លានដុល្លារអាមេរិក ខណៈថ្នាក់ដឹកនាំ Liverpool មានជំនឿថា ខ្សែការពារសញ្ជាតិ ហូល្លង់ វ័យ ២៤ ឆ្នាំរូបនេះអាចនឹងជំនួសតំណែង Arnold បាន។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ Arnold បានប្រកាសជាផ្លូវការ នឹងចាកចេញពី Liverpool នៅចុងបញ្ចប់រដូវកាលនេះ ខណៈអនាគតរបស់គេ ត្រូវបានគេជឿជាក់ថា នឹងចូលរួមជាមួយក្រុមអធិរាជស Real Madrid ដោយគ្មានតម្លៃខ្លួន៕
