បុរស២នាក់ទៅដាក់អន្ទាក់សត្វកណ្តុល ត្រូវរន្ទះបាញ់ស្លាប់ ក្នុងខ្ទមក្បែរផ្លូវជាតិ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក

បន្ទាយមានជ័យ៖បុរស២នាក់ ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច ខណៈមេឃកំពុងភ្លៀងធ្លាក់ចូលជ្រកក្នុងខ្ទមក្បែរផ្លូវជាតិលេខ៥៦អា ស្ថិតនៅក្នុងភូមិខ្លែងពណ៍ត្បូង ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ប្រមាណ១ ៥និង៤០ នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ជនរងគ្រោះមានឈ្មោះ អ៊ឹម សុវណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ និង អ៊ឹម វ៉ាន់ឈី ភេទប្រុស អាយុ៣៥ឆ្នាំ ទាំង២នាក់ រស់នៅ ភូមិជាមួយគ្នា ក្នុងឃុំស្ល ក្រាម ស្រុកស្វាយចេក។

បើតាមប្រភពពីឈ្មោះ អឿន សុផាន់ណា ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅចំណុចខាងលើឲ្យដឹ ងថា នៅចន្លោះម៉ោ ង១៥ និង៤០នាទីដល់ម៉ោង១៦និង១៥មានមនុស្សប្រុស ០២នាក់បានជិះម៉ូតូ ទៅ ដាក់អន្ទាក់កណ្តុរ ហើយក៏បានឈប់ជ្រកភ្លៀង នៅក្រោ មខ្ទមក្បែរផ្លូវជាតិ ដោយ ឈ្មោះ អ៊ឹម វណ្ណា ជិះ ម៉ូតូ ទ្រីមសេ១០០ សេរីចាស់ ពណ៍ក្រហម( គ្នាន ស្លាកលេខ )បានទៅឈប់ក្បែរ ខ្ទម នៅ ចិញ្ចើ មផ្លូវ ខាង កើតហើយក៏ចូលជ្រកភ្លៀង ក្រោមខ្ទម ។ឈ្មោះ អ៊ឹម វណ្ណា ជិះម៉ូតូវេវសេ១០០ សេរីចាស់ ពណ៍ ក្រហម( គ្មានស្លាក លេខ )បានជិះម៉ូតូទៅ ឈប់ក្បែរខ្ទម នៅចិ ញ្ចើមផ្លូវខាង លិច រួចហើយក៏ ដើរឆ្លង ថ្នល់ទៅជ្រកភ្លៀ ងក្រោម ខ្ទមជាមួយ គ្នាឈ្មោះ អ៊ឹម វណ្ណា នៅខា ងកើតផ្លូវ បន្ទាប់មកនា ង(អ្នក ឃើញហេតុការណ៍)ក៏ បានដើរទៅផ្ទះ ពេលទៅដល់ផ្ទះប្រមាណជា១០នាទី ស្រាប់តែលឺសូរ ន្ទះ បាញ់ ក្រោយពីរន្ទះ បាញ់រួចហើយនាងបានជិះ ម៉ូតូដឹកក្មួយទៅអោ យគ្រូខ្មែរ ស្តោះ បូសពេលម កដល់ កន្លែងកើត ហេតុ ស្រាប់តែឃើញមនុស្សដែ លជ្រកភ្លៀងស្លាប់ទាំង០២នាក់តែម្តង ពេលនោះ នាងក៏បានខលទូរស័ព្ទប្រាប់ លោក ព្រឿន សុភី ជាមេភូមិ ខ្លែងពណ៍ត្បូង. និងរាយ ការណ៍ ទៅស មត្ថកិច្ច។ ក្រោយម កអាជ្ញាធរ និងសមត្ថកិច្ច បានចុះទៅ ដល់និងធ្វើការស្រា វជ្រាវរកសា ច់ញាតិអោ យយក សាកសព ទាំង០២នា ក់ទៅធ្វើបុណ្យតា មប្រពៃណី៕

Written by 

Related posts

Leave a Comment