ប្រតិភូក្រសួងវប្បធម៌ចូលរួមសម័យប្រជុំលើកទី១នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី”នៅប៉ារ៉ាហ្កាយ

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសម័យប្រជុំលើកទី១៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី” ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

     កិច្ចប្រជុំខាងលើបានបើកជាផ្លូវការក្រោមវត្តមានលោក Santiago Peña Palacios  ប្រធានាធិបតីនៃសាធារណរដ្ឋប៉ារ៉ាហ្គាយ លោកស្រី Adriana Ortiz Semidei រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។

     នៅក្នុងកិច្ចប្រជុំនេះ លោកស្រីប្រធានគណៈប្រតិភូក៏បានធ្វើបទអន្តរាគមន៍ក្នុងនាមរដ្ឋភាគីជាសមាជិកដោយវាយតម្លៃខ្ពស់ចំពោះ លេខាធិការដ្ឋាននៃអនុសញ្ញាឆ្នាំ២០០៣ និងរដ្ឋភាគីទាំងអស់ដែលបានខិតខំប្រឹងប្រែងថែរក្សាបេតិកភណ្ឌអរូបីតាមបណ្តាលប្រទេសនីមួយៗ និងជាពិសេសគឺបានបញ្ជ្រាបការអប់រំអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំងក្នុងនិងក្រៅប្រព័ន្ធសិក្សាអប់រំ៕

Written by 

Related posts

Leave a Comment