លោក Pep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានបង្ហោះសារដ៏មានន័យមួយបន្ទាប់ពីចប់ការប្រកួតពាន AFC Challenge League ថា «ថ្ងៃដ៏ស្រស់ស្អាតបញ្ចប់ដោយភាពសោកសៅ! វាមិនមែនជាលទ្ធផលដែលយើងចង់បាន តែយើងពិតជាបានបង្ហាញអ្វីដែលយើងចង់បង្ហាញទៅកាន់ពិភពលោកហើយគឺ អត្តសញ្ញាណរបស់យើងជាក្រុម។ មោទនភាពចំពោះអ្វីដែលយើងបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំតាំងពីចាប់ផ្តើមរហូតដល់ចប់ ហើយមានមោទនភាពពីរបៀបដែលយើងគោរពចំពោះកីឡាដ៏ស្រស់ស្អាតពោរពេញដោយសេចក្តីក្លាហាន សកម្មភាព និងការប្តេជ្ញាចិត្ត។ សូមទោសគឺគ្មាននៅក្នុងវចនានុក្រមនៃអត្តពលិកដែលពួកគេមានអ្វីគ្រប់យ៉ាងផ្តល់ឲ្យនៅលើទីលាននោះទេ។
លោកបានអរគុណយ៉ាងធំធេងចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ដែលបានជួយពួកយើងឲ្យបង្ហាញពីការប្រកួតមួយដ៏ល្អបំផុតនៅក្នុងរដូវកាលនេះ។យើងមានអារម្មណ៍ជិតស្និទ្ធជាមួយអ្នក។ បាល់ទាត់គឺមានជីវិតនៅប្រទេសកម្ពុជា។ពានដ៏ល្អបំផុតរបស់ពួកយើងគឺជាក្រុមមួយ ក៏ដូចជាក្លិបមួយដែលកំពុងមានការវិវឌ្ឍ និងដំណើរការទៅមុខ។ ថ្ងៃនេះយើងល្អជាងកាលពីម្សិលមិញ ហើយថ្ងៃស្អែកយើងនឹងល្អជាងថ្ងៃនេះ។
ព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ FC Arkadag របស់តួកម៉េនីស្ថាន ដោយលទ្ធផល ២-១ វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League នាពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែឧសភា នាពេលថ្មី៕
