នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ បានអញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ នៅភូមិព្រីង ឃុំក្រាងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សូមជម្រាបថា៖ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨ ៣៤០ម៉ែត្រ ដែលបានបើកការដ្ឋានស្ថាបនានេះ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ (ត្រង់គីឡូម៉ែត្រលេខ៨៣+៣០០) ស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រី នៃស្រុកព្រះសម្តេច ដោយត្រូវចំណាយពេលវេលាស្ថាបនាពី ៦ខែ ទៅ ៨ខែ ទើបរួចរាល់។
ការបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST នេះដែរ ក៏ជាតឹកតាំងថ្មីបន្ថែមទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ស្របទៅតាមការអភិវឌ្ឍរីកចម្រើន នៃសេដ្ឋកិច្ចជាតិ ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខណៈដែលកម្ពុជាយើង បាន និងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០ ពោលគឺក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ៕









