ឧត្តមសេនីយ៍អាមេរិក លោក Marks បាននិយាយថា កងទ័ពប៉ាគីស្ថាន មិនមានជំនាញវិជ្ជាជីវៈដូចកងទ័ពឥណ្ឌា នោះទេ ។

ការលើកឡើងរបស់លោក កើតឡើង បន្ទាប់ពីប្រទេសទាំង ២ មានជម្លោះមិនធ្លាប់មាន ក្នុងរយៈពេល ៣ ទសវត្សរ៍ ក្នុងតំបន់កាស្មៀរ។
លោក Mark ក៏បានព្រមានប៉ាគីស្ថាន ឲ្យពិចារណាមុននឹងចាប់ផ្ដើមការវាយប្រហារណាមួយ ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងជាងនេះ។
គួរបញ្ជាក់ថា កន្លងមក ក៏មានបទឈប់បាញ់ដែលសម្របសម្រួលពីអន្តរជាតិផងដែរ ប៉ុន្តែភាគីទាំង ២ នៅតែបន្តវាយប្រហារសងសឹកគ្នាទៅវិញទៅមក៕


ដោយ៖ ពេជ្រ