​អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោកលើសពី ៥០%  សម្គាល់ឃើញថា ពួកគេទទួលបានផលប្រយោជន៍កាន់តែច្រើនជាងក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន

បណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិត ៣១០០៤ នាក់នៃប្រទសចំនួន ៤១ ជុំវិញពិភពលោក ។ តាមលទ្ធផលនៃការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៥១,៨ %  បានសម្គាល់ថា ទទួលបានផលប្រយោជន៍កាន់តែច្រើនក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន អ្នកផ្តល់បទសម្ភាសន៍នៃអឺរ៉ុប ៤៨,១ %  បានសម្គាល់ថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកមិនគួរឱ្យទុកចិត្តបាន។ អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៦២,៩ % បានរិះគន់គោលនយោបាយជាតិនិងអន្តរជាតិរបស់សហរដ្ឋអាមេរិកដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃប្រទេសដទៃទៀត។ លើសពីនេះទៀត អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៧៥,៥ % បានសម្គាល់ថា ការគំរាមកំហែងផ្នែកសេដ្ឋកិច្ចបានក្លាយជា “ស្តង់ដារ” នៃ “អាមេរិកជាអាទិភាព ។ អ្នកផ្តល់បទសម្ភាសន៍ ៤៧,៦ % បានរិះគន់ចំពោះសហរដ្ឋអាមេរិកដែលប្រើបញ្ហាពន្ធគយដើម្បីពន្លឿន “ការផ្តាច់ទំនាក់ទំនង និងផ្តាច់ខ្សែសង្វាក់” និងបានប៉ះពាល់ដល់សដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងការស្ទង់មតិអំពីការប្រៀបធៀបចំពោះឥទ្ធិពលអន្តរជាតិរបស់ចិន និងសហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៥១,៨ % បានសម្គាល់ថា ពួកគេទទួលបានផលប្រយោជន៍កាន់តែច្រើនក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ខណៈដែលមានតែ ១៩,៤ % ប៉ុណ្ណោះសម្គាល់ថា ទទួលបានផលប្រយោជន៍កាន់តែច្រើនក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិក។អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៣៥,៨ %ផ្សេងទៀតរំពឹងទុកថា ធ្វើកិច្ចសហការជាមួយប្រទេសចិន ខណៈពេលដែលមានចំនួន ២៧,៤% ជ្រើសរើសសហរដ្ឋអាមេរិក។

អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោក ៣៥,៧ % បានសម្គាល់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មដើម្បីរ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំលើពិភពលោក ខណៈដែលមានចំនួន  ២៦,៧% ជ្រើសរើសសហរដ្ឋអាមេរិក៕

Written by 

Related posts

Leave a Comment