ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវ កាលពីថ្ងៃសុក្រថា លោក ចង់ឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បញ្ចប់សង្រ្គាម ខណដែលលោក ក៏ជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ជាមុនផងដែរ។

ការលើកឡើងរបស់លោក Trump អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា ។
ទន្ទឹមនោះ លោក Trump បាននិយាយថា ខ្ញុំសូមផ្ដាំទៅភាគីទាំងពីរថា សូមបញ្ចប់សង្រ្គាមដ៏ឆ្កួតនេះ។
គួរបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយរយៈពេលជាយូរមកហើយ ដោយកិច្ចចរចាសន្តិភាពរវាងភាគីទាំង ២ គឺតែងតែបរាជ័យ ៕

ដោយ៖ ពេជ្រ