Trump ផ្ដាំទៅ Putin និង Zelensky មួយម៉ាត់យ៉ាងខ្លីថាបញ្ចប់សង្រ្គាមដ៏ឆ្កួតនេះទៅ

ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវ កាលពីថ្ងៃសុក្រថា លោក ចង់ឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បញ្ចប់សង្រ្គាម ខណដែលលោក ក៏ជំរុញឱ្យមានបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ជាមុនផងដែរ។

ការលើកឡើងរបស់លោក Trump អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា ។

ទន្ទឹមនោះ លោក Trump បាននិយាយថា ខ្ញុំសូមផ្ដាំទៅភាគីទាំងពីរថា សូមបញ្ចប់សង្រ្គាមដ៏ឆ្កួតនេះ។

គួរបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយរយៈពេលជាយូរមកហើយ ដោយកិច្ចចរចាសន្តិភាពរវាងភាគីទាំង ២ គឺតែងតែបរាជ័យ ៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment