គិតត្រឹមពេលនេះ ខេត្ត-ក្រុងចំនួន១៤ហើយ បានប្រកាសផ្សាយបន្តផ្ទាល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រវាងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្លឹបបាល់ទាត់ FC Arkadag របស់តួកម៉េនីស្ថាន លើផ្ទាំង LED រួមមាន៖
-ខេត្តស្វាយរៀងដែលទឹកដីក្លឹបព្រះខ័នរាជស្វាយរៀង (មានបីទីតាំង ទំនប់តាណេង ច្រាំងតាបុល មុខសណ្ឋាគារវ៉ៃគោ និងរង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១)
-ខេត្តព្រៃវែង (មុខផ្សារព្រៃវែង)
– ខេត្តពោធិ៍សាត់ នៅសួនច្បារមុខសាលាខេត្តពោធិ៍សាត់
-ខេត្តកំពង់ចាម (សួនមុខសាលាខេត្ត)
-ខេត្តរតនគីរី (សួនដំរី បឹងកន្សែង)
-ខេត្តមណ្ឌលគីរី (សួនសែនមនោរម្យ ដំរីដែក)
-ខេត្តស្ទឹងត្រែង (ទីលានតេជោសន្តិភាពស្ទឹងត្រែង មុខសាលាខេត្ត)
-ខេត្តសៀមរាប (សួនច្បារខាងជើងព្រះអង្គចេកព្រញអង្គចម)
-ខេត្តកំពង់ធំ (សួនមាត់ស្ទឹងសែន)
-ខេត្តកែប (សួនមុខសាលាខេត្ត)
-ខេត្តប៉ៃលិន (វិមានឯករាជ្យខេត្ត)
-ខេត្តកំពង់ស្ពឺ (សួនវិមានឯករាជ្យ)
-ខេត្តព្រះសីហនុ
-រាជធានីភ្នំពេញ (សួនវឌ្ឍនៈ)
