ប៉ាគីស្ថាន បិទដែនអាកាសជាថ្មីទៀតហើយ ខណឥណ្ឌា មិនបន្ធូរដៃទេ

ទូរទស្សន៍ GeoTV បានរាយការណ៍ ដោយដកស្រង់សម្តីអាជ្ញាធរអាកាសយានដ្ឋានប៉ាគីស្ថានថា ប្រទេសនេះ ប្រកាសបិទបណ្តោះអាសន្ននៃដែនអាកាសជាថ្មី។

ការប្រកាសនេះ នឹងមានរយៈពេលរហូតដល់ថ្ងៃត្រង់ ថ្ងៃស្អែក ដោយ​ហេតុផល​សន្តិសុខ ​ដោយសារ​ការ​វាយប្រហារ​របស់​ឥណ្ឌា កាន់តែកើនឡើង។

បើតាមរបាយការណ៍ បានឲ្យដឹងថា ប្រទេសឥណ្ឌា ធ្វើការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសចំនួន ៣ នៅក្នុងប្រទេសប៉ាគីស្ថាន នាពេលថ្មីៗនេះ បង្ខំចិត្តឲ្យប្រទេសប្រកាសបិទដែនអាកាសម្ដងហើយម្ដងទៀត ។

ដោយ៖ ពេជ្រ               

Written by 

Related posts

Leave a Comment