គ្រូបង្វឹកលោក Xabi Alonso នឹងលាឈប់ពីក្លិបអាល្លឺម៉ង់ Bayer Leverkusen ក្រោយចប់រដូវកាលឆ្នាំ២០២៤-២៥។
Alonso បានថ្លែងកាលពីថ្ងៃសុក្រថា «រវាងក្លិប និងខ្ញុំបានព្រមព្រៀងគ្នា ក្នុងការចែកផ្លូវគ្នា នៅក្រោយពេលបញ្ចប់ ២ប្រកួតទៀតនារដូវកាលនេះ»។
ការចាកចេញនេះដែរ ត្រូវបានគេរំពឹងថា Xabi Alonso នឹងទៅដឹកនាំ Real Madrid ជំនួសតំណែងលោក Carlo Ancelotti ផងដែរ៕
